ព័ត៌មានជាតិ

យុវជន២ក្រុមចូលក្លឹបTop Clubផឹកស៊ីចេញមកវិញ ជិះម៉ូតូដេញកាប់គ្នាជ្រុលចង្កូតបុកចូលផ្ទះបុណ្យរបួសធ្ងន់៤នាក់

កណ្តាល: ក្មេងស្ទាវចំនួន៤នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីនាំគ្នាចូលក្លឹបផឹកស៊ីបានមើលមុខឌឺដងដាក់គ្នានៅក្នុងក្លឹបឈ្មោះ Top club រួចក៏ធ្វើដំណើរត្រឡប់ចេញមកផ្ទះវិញ ក៏ស្រាប់តែលេចមុខក្រុមក្មេងស្ទាវមួយ១ទៀត ជិះម៉ូតូប្រមាណជាង១០ម៉ូតូ ប្រដាប់ដោយដំថ្ម ខ្សែក្រវ៉ាត់ និងដាវសាំមូរ៉ៃបានដេញកាប់ រហូតធ្វើឲ្យភាគីខាងជនរងគ្រោះបើកម៉ូតូរត់គេចទៅបុកចូលផ្ទះបុណ្យ បណ្តាលឲ្យដួលបោកខ្ទប់របួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខផ្ទះកាត់ដេរយីហោសោភ័ណ្ឌ លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្តភពពីមិត្តភក្ត្រ័ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ភារិន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង,ទី២ឈ្មោះ វីរ: ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិពុធស ឃុំពុធស្រុបាទី ខេត្តតាកែវ, ទី៣ឈ្មោះ យី ទ្រីផានុះ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិចំបក់ ឃុំសៀមរៀប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទី៤ឈ្មោះ តុង ហេង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិប៊ុនណា ឃុំប៊ុនណា ស្រុកកណ្តាលស្ទឹង។ អ្នកទាំង៤នាក់មានមុខរបរកម្មកររោងចក្រ។

លោកវរសេនីយ៏ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ភ្នាក់ងារPost News តាមប្រពន្ធ័What app កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១១និង២៩នាទី ឲ្យដឹងថា លោកបានទទួលរឿងហេតុនេះជារឿងគ្រោះថ្នាក់ចរាចរណ៏ប៉ុណ្តោះ មិនដឹងថា ជារឿងហិង្សាដេញកាប់គ្នាទេ ពាក់ពន្ធ័រឿងព្រហ្មទណ្ឌ័សោះ ។
លោកអធិការបានបន្តរទៀតថា មកដល់ពេលនេះខាងជនរងគ្រោះក៏មិនឃើញមកដាក់ពាក្យបណ្តឹងដែរ ហើយខាងជនរងគ្រោះទាំងអស់នៅសង្គ្រោះមន្ទីរពេទ្យនៅឡើយ។ លោកបានបន្ថែមទៀតថា បើរឿងនេះជារឿងដេញកាប់គ្នា ជារឿងរបស់ព្រហ្មទណ្ឌ័ លោកនិងឲ្យខាងជំនាញចុះទៅកន្លែងកើតហេតុដើម្បីធ្វើកំណត់ហេតុ ស្រាវជ្រាវរកមុខក្រុមជនបង្ករមកចាត់ការតាមនីតិវិធីច្បាប់។

ប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ឃើញក្រុមក្មេងស្ទាវចំនួន២ក្រុមជិះម៉ូតូជិត២០គ្រឿង ប្រដាប់ដោយដុំថ្ម ខ្សែក្រវ៉ាត់ និងដាវសាំមូរ៉ៃបានស្រែកដេញកាប់គ្នា ពេលមកដល់កន្លែងផ្ទះបុណ្យ ស្រាប់តែមានម៉ូតូ២គ្រឿងម៉ាក SUZUKI NEX ធុន១១០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AD-1347 និងម៉ូតូមួយទៀតម៉ាកSUZUKI NEX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CX-5110 បានជ្រុលចង្កូតទៅបុកចូលរោងបុណ្យ បណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នកជិះពីក្រោយចំនួន៤នាក់ បានរងរបូសបែកក្បាល និងស្នាមគប់ វាយនិងខ្សែក្រវ៉ាត់ របួសជាច្រើនកន្លែងសន្លប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកឯក្រុមភាគីដែលបង្កហិង្សានោះ បាននាំគ្នាជិះម៉ូតូស្រែក រោទ៍លឺៗ ជិះគេចខ្លួនដោយសុវត្ថិភាព។

តាមប្រភពបន្ថែមពីមិត្តភក្ត្រ័របស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបាននាំគ្នាចូលក្លឹបផឹកស៊ីឈ្មោះTop club នៅម្តុំបឹងត្របែក ហើយមួយសន្ទុះក៏លេចមុខក្រុមបង្កមានគ្នាជាង២០នាក់ បានចូលផឹកស៊ី ក៏មានការឌឺដងដាក់គ្នានៅក្នុងក្លឹប រួចក៏ធ្វើដំណើរត្រឡប់ចេញមកផ្ទះវិញ ក៏ស្រាប់តែលេចមុខក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូប្រមាណជាង១០ម៉ូតូ ប្រដាប់ដោយដំថ្ម ខ្សែក្រវាត់ និងដាវសាំមូរ៉ៃបានដេញកាប់ទៅលើពួកគេ។ ទើបពួកគេបើកម៉ូតូរត់គេចខ្លួន ជ្រុលចង្កូតទៅបុកចូលរោងបុណ្យបណ្តាលឲ្យរងរបួសធ្ងន់។
ហើយភ្លាមៗសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ និងជួយយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យជយ័ជំនះ តែដោយសាររបួសធ្ងន់ពេក ទើបគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតបន្តរទៀត៕

មតិយោបល់