ព័ត៌មានជាតិ

ម៉ូតូបុកជាមួយម៉ូតូរ៉ឺម៉កពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ២នាក់

តាកែវ: នៅវេលាម៉ោង ៨និង៤០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ លើផ្លូវលំក្រាលគ្រួស ដែលស្ថិតនៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូរ៉ឺម៉ក និងម៉ូតូមានទិសបញ្ច្រាសគ្នាពីលិចទៅកើត ។

១.អ្នកបើកបរម៉ូតូរ៉ឺម៉កឈ្មោះ មៀង តើម ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករបើកបររ៉ឺម៉ក រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មិនពាក់មួកសុវត្តិភាព មិនត្រូវរងរបួសស្នាមទេក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។
-ម៉ូតូរ៉ឺម៉កម៉ាក សាន់យ៉ាន់ សេ១៥០ ពណ៌សរ៉ឺម៉ក ពណ៌ខៀវ គ្មានផ្លាកលេខ មិនរងការ ខូចខាតទេ។
២.អ្នកបើកបរឈ្មោះ គីម ពែង ភេទប្រសុ អាយុ ២៤ឆ្នាំ មុខរបរ កសិករ មិនពាក់មួកសុវត្តិភាព រស់នៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវរងបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ ។
-ម៉ូតូម៉ាកហុងដា សេ១២៥ (ចាស) ពណ៌ខ្មៅ មិនពាក់ផ្លាកលេខ និងមានដឹកអ្នករួមដំណើរម្នាក់ឈ្មោះ ម៉ែ ហុន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កសិករ មិនពាក់មួកសុវត្តិភាព រស់នៅភូមិ ឃុំជាមួយគ្នា ត្រូវរងរហួសធ្ងន់បានបញ្ជូនទៅមន្ទីពេទ្យខេត្តតាកែវ ។

មូលហេតុ៖ ដែលគ្រោះថ្នាក់ចរាចរណ៍បណ្ដាល មកពីអ្នកបើកបរម៉ូតូមានល្បឿន រីឯវត្ថុតាង ត្រូវបានដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ ជាបណ្ដោះអាសន្ន និងកំពុងស្រាវជ្រាវបំពេញ សំណុំរឿងតាមនីតិវិធី៕

មតិយោបល់