ព័ត៌មានជាតិ

Update : អគ្គិភ័យឆេះផ្ទះមួយកន្លែងផ្អើលពលរដ្ឋ នៅខាងត្បូងផ្សារចាស់ ត្រូវបានពន្លត់

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា មុននេះបន្តិចមានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទីៅអន្តរាគមន៍ ខណ:ដែលម្ចាសផ្ទះមិននៅ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង ៣០នាទី រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងត្បូងផ្សារចាស់ ផ្ទះលេខ១៣១Eo ផ្លូវ១១៨ មុខសាលាណតតុន ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុសមត្ថកិច្ច និងឡានទឹក៧គ្រឿងបានមកដល់ធ្វើការជួយគ្នាបាញ់ពន្លត់យ៉ាងសស្រាក់សស្រាំ រហូតភ្លើងរលត់ដោយជោគជ័យ ប្រើអស់រថយន្តពន្លត់អគ្គិភ័យចំនួន២ ដែលឡានទឹកទៅដល់មានចំនួន៧គ្រឿង ។

បច្ចុប្បន្នសមត្ថកិច្ចបានតែកំពុងធ្វើកំណត់ហេតុ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់