ព័ត៌មានជាតិ

សិស្សអនុវិទ្យាល័យ​ប៉ា​លិ​លេ​យ្យទី២ ចំនួន២១នាក់ ដួលសន្លប់ ក្នុងពិធីចូលរួមសំអាតបរិស្ថានដែលមានលោកអភិបាលក្រុងប៉ោយប៉ែតចូលរួម

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ មានករណីសិស្សអនុវិទ្យាល័យប៉ា​លិ​លេ​យ្យទី២ ចំនួន២១នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលកំពុងចូលរួមក្នុងកម្មវិធីសំអាតបរិស្ថាន ដែលមានការចូលរួមដោយលោកអភិបាលក្រុងប៉ោយប៉ែតផងដែរ។

ករណីនេះស្ថិតនៅចំណុចក្នុងអនុវិទ្យាល័យប៉ា​លិ​លេ​យ្យទី២ ក្នុងភូមិក្បាលស្ពានទី២ សង្កាត់ប៉ោយប៉ែត ក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ករណីនេះមានសិស្សសាលានុសិស្សចំនួន២១នាក់ បានដួលសន្លប់តាមគ្នាជាបន្តបន្ទាប់ ដោយសារតែខ្វះខ្យល់អុកស៊ីសែនក្នុងការដកដង្ហើម ហើយរហូតមកដល់រសៀលនេះ សិស្សចំនួន១៥នាក់ បានត្រឡប់ទៅផ្ទះវិញហើយ។ ចំណែក៦នាក់ទៀត នៅមិនទាន់ស្រួលខ្លួននៅឡើយទេ៕

មតិយោបល់