ស្វីស៖ មន្ត្រីកំពូលរបស់ FIFA ជាច្រើនរូប ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសស្វីស កាលពីព្រឹកមិញពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នកីឡាដ៏ធំមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ចេញផ្សាយនៅមុនបន្ដិច។
កាសែតញូវយក់ថាម ដែលទទួលបានព័ត៌មាននេះមុនគេ បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់ជាច្រើនត្រូវបានចាប់ខ្លួន បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរបស់ FIFA ដែលធ្វើឡើងនៅព្រឹកមិញ ក្នុងសណ្ឋាគារលំដាប់ផ្ដាយ៥ ដោយបានរកឃើញថា មន្ត្រីទាំងនោះ បានប្រព្រឹត្តអំពើពុករលួយ ហើយបើតាមរបាយការណ៍របស់ FBI និងពន្ធអាមេរិក បានរកឃើញថា ពួកគេបានប្រព្រឹត្តអំពើពុករលួយតាំងពីឆ្នាំ ២០១១ ដែលក្នុងនោះ អាចមានមន្ត្រីជាន់ខ្ពស់ច្រើនជាង ១០រូបត្រូវជាប់ពាក់ព័ន្ធ៕
ព័ត៌មានជាតិ
មតិយោបល់