Post News Media ព័ត៌មានជាតិ ស៊យណាស់! កំពុ...

ស៊យណាស់! កំពុងឆ្កឹះសោបន្ទប់ជួលគេលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចមកទាន់!

ភ្នំពេញ: ជនសង្ស័យម្នាក់ ជាមុខសញ្ញាឆ្កឹះសោបន្ទប់ជួល លួចទ្រព្យសម្បត្តិប្រជាពលរដ្ធយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ធ្វើការឃាត់ខ្លួនបានយកមកសាកសួរ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ហ៊ៀប សុភក្រ័ ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៥៥ ជាន់ទី៥ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ នាំខ្លួនទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕