ព័ត៌មានជាតិ

ចេញឆក់កាបូបជនបរទេសមិនសម្រេច ជាប់ខ្នោះទាំង២នាក់!

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆកយក់កាបូបពីជនបរទេសម្នាក់ តែមិនបានសម្រេចត្រូវកម្លាំងនគរបាលប៉ុស្តិ៍កេងកង១ធ្វើការចាប់ខ្លួនបាន កាលពីវេលាម៉ោង៩និង៤០នាទី យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ក្នុងតាមបណ្តោយផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងមួយ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

តាមសម្ដីជនសង្ស័យបានសារភាពថា មុនពេលកើតហេតុ គេបានឃើញបុរសជនបរទេសម្នាក់ កំពុងជិះរម៉កម៉ូតូកង់បី ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ក្នុងទិសដៅពីកើតទៅលិច ទើបខ្លួនទាំង២នាក់ ជិះម៉ូតូម៉ាកសង់ប៊ិចសេ១១០ ពាក់ស្លាកលេខ 1BF-4516 មួយគ្រឿង បានជិះដេញតាមជនរងគ្រោះ ពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើ ក៏ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់យកតែមិនបានសម្រេច ។

ភ្លាមៗក្រោយពេលកើតហេតុ ជនសង្ស័យបានព្យាយាមគេចខ្លួនចេញពីកន្លែងកើតហេតុតែគេចមិនផុត ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកេងកងទី២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់