ព័ត៌មានជាតិ

គណៈកម្មការចម្រុះអគ្គិសនីកម្ពុជាចុះត្រួតពិនិត្យឌីសង់ទ័រភ្លើង នៅហាងហេឡូ ហ្វយូ

ភ្នំពេញ: ខណ:នេះ គណ:កម្មការចម្រុះអគ្គិសនីកម្ពុជា សហការជាមួយអាជ្ញាធរ បានចុះត្រួតពិនិត្យប្រអប់ភ្លើងប្រអប់លេខ បត៣២៨_៥១៦មួយកន្លែង នៅហាងអ៊ុតទូរសព្ទ ហេឡូ ហ្វយូ ផ្ទះ១៤៩ ផ្លូវ១០៥ កែង៤២០ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន។
ក្រោយពីត្រួតពិនិត្យកុងទ័រភ្លើងបានរកឃើញថា ម្ចាស់ហាងលួចប្រើប្រាស់ភ្លើងខុសប្រក្រតីខុសកម្លាំងឌីសង់ទ័រ ដែលធ្លាប់ស្នើរសុំពីមុនមក ដែលសុំប្រើប្រាស់កម្លាំង៣២អំពែ ហើយម្ចាស់ហាងខាងលើនេះ លួចប្តូរឌីសង់ទ័រប្រើទៅដល់៦៣អំពែ ដែលខុសនិងច្បាប់។​
សមត្ថកិច្ចបានឲ្យដឹងថា និងហៅម្ចាស់ហាង ហេឡូ ហ្វយូ ធ្វើការផាកពិន័យតាមច្បាប។

មតិយោបល់