ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះមួយខ្នងនិងរោងមួយ បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង

កំពង់ធំ: ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០ នាទីរសៀល ដែលសិ្ថតនៅចំណុចភូមិ ស្រែវាលខាងកើត ឃុំ ដងកាំបិត ស្រុក សណ្តាន់ ខេត្ត កំពង់ធំ មានករណីអគ្គិភ័យបានកើតឡើងចំនួន០១លើក បណ្ដាលឲ្យឆេះផ្ទះមួយខ្នងនិងរោងមួយខ្នង ឆេះអស់ទាំងស្រុងទំហំ ៧x៩ ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្តារដំបូលប្រក់ស៊ីប្រូ និងរោងធ្វើអំពីឈើប្រក់ស្បូវទំហំ ៣x៤ ម៉ែត្រ របស់ម្ចាស់ឈ្មោះ យាន សុខ ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

ករណីខាងលើនេះ ខូចខាតសម្ភារ:រួមមាន៖
– ឆេះផ្ទះអស់ចំនួន០១ខ្នង
– ឆេះរោងអស់ចំនួន០១ខ្នង
– លុយចំនួន១០លានរៀល
– ម៉ូតូចំនួន០៣គ្រឿង (ចាស់ៗ)
– ម៉ានស៊ីនបាញ់ថ្នាំ០២គ្រឿង
– ប័ណ្ណក្រីក្រចំនួន០១ច្បាប់
– សំបុត្រកំណើត ចំនួន ០១ ច្បាប់
– អង្ករ២០គីឡូនិងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់ទាំងស្រុង ៕

មតិយោបល់