ព័ត៌មានជាតិ

ស្រ្តីវ័យចំណាស់ម្នាក់ ដុតជញ្រ្ជាំង បណ្តាលឲ្យភ្លើងឆាបឆេះស្លាប់ យ៉ាងអាណោចអាធ័ម

ព្រៃវែង: កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣៥នាទី ករណីអគ្គិភ័យឆេះជញ្ជ្រាំងវាលស្រែ បណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ស្លាប់ នៅក្បែរភូមិចំបក់ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ ចឹក ហៀក ភេទស្រី អាយុ៨៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បណ្ដាលឲ្យអ្នកដុតភ្លើងដួលឆេះស្លាប់កណ្ដាលភ្លើង ។

មូលហេតុ៖ បណ្តាលមកពីជនរងគ្រោះ ជាអ្នកដុត ទើបមានអគ្គិភ័យកើតឡើង ។

ក្នុងហេតុការណ៍ខាងលើនេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រៃ សហការជាមួយកម្លាំងដែលពាក់ព័ន្ធ មានលោកយ៉ាវ សានិន អភិបាលនៃគណ:អភិបាលស្រុកកំពង់ត្របែក បានដឹកនាំកម្លាំងក្រោមឱវាទ ចេញរថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ទើបគ្រប់គ្រងសភាពការណ៍ពន្លត់ភ្លើងឲ្យរលត់ ដោយជោគជ័យមិនឆេះរាលដាលបន្តទៀត ៕

មតិយោបល់