ព័ត៌មានជាតិ

បុរសម្នាក់ គាំងបេះដូងដេកស្លាប់ បង្កការភ្ញាក់ផ្អើល

កំពង់ឆ្នាំងៈ លោកអធិការរងស្រុកសាមគ្គីមានជ័យ បានប្រាប់Post News ថា មានករណីបុរសចំណាស់ម្នាក់ដេកស្លាប់់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាចន្លោះម៉ោង១២យប់ដល់ម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបាបឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សំ​ម៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី នាយករងសាលាហ្វឹកហ្វឺនការពារគីមីសាស្រ្តលង្វែក។

ក្រោយពីបានទទួលព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យរួចមក បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារជំងឺប្រចាំកាយ បណ្តាលឲ្យគាំងបេះដូងស្លាប់ពិតប្រាកដមែន។
ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់