កែបៈ យោងតាមសេចក្តីប្រកាស ផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ។
ក្នុងនោះមន្រ្តីនគរបាលដែលនឹងត្រូវផ្ទេរភារកិច្ច តែងតាំងមុខតំណែង រួមមាន៖
១.លោកវរសេនីយ៍ទោ ចាន់ ប៊ុនណារិទ្ធ ជានាយការិយាល័យសន្តិសុខផ្ទៃក្នុង។
២.លោកវសេនីយ៍ទោ កុល ស៊ីណាត ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងកែប ជានាយការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។
៣.លោកវរសេនីយ៍ទោ តូវ សុវណ្ណ ពីនាយការិយាល័យសន្តិសុខផ្ទៃក្នុងជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ។
៤.លោកវរសេនីយ៍ត្រី សូង ស៊ិន ពីនាយការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងកែប។
៥.លោកវរសេនីយ៍ទោ សែម បញ្ញាមន ពីអធិការនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ជានាយរងការិយាល័យសរុបផែនការ។
ចង់ជ្រាបកាន់តែលម្អិត សូមចូលមើលសេចក្តីប្រកាសដូចខាងក្រោមនេះ៖


មតិយោបល់