ព័ត៌មានជាតិ

First News៖ ខណៈនេះមានរថយន្តដឹកកម្មកររោងចក្រផ្កាយប្រាំមួយគ្រឿងក្រឡាប់នៅខាងកើតស្ពានអ្នកលឿង របួសជាច្រើននាក់!

ព្រៃវែង: យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តដឹកកម្មកររោងចក្រ ផ្កាយប្រាំមួយគ្រឿង ដឹកកម្មករជាច្រើននាក់ បានក្រឡាប់នៅតាមបណ្តោយផ្លូវជាតិលេខ១ បណ្តាលឲ្យមានកម្មករជាច្រើននាក់រងរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១០នាទី ព្រឹកថ្ងៃទី៥ ខែមេសា​ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ខាងកើតស្ពានអ្នកលឿង ខាងលិចកំពង់សឹង្ហ ក្នុងស្រុកព្រះសេ្តច ខេត្តព្រៃវែង ។

គួរបញ្ជាក់ផងដែរ រថយន្តដែលក្រឡាប់ខាងលើនេះ ជារថយន្តរបស់រោងចក្រ ផ្កាយប្រាំ ដឹកកម្មករទៅធ្វើការនៅខេត្តកណ្តាល៕

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់