ភ្នំពេញៈ នារីម្នាក់មានជំងឺសសៃប្រសាទ បានដាច់ចិត្តធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារថ្មី តែមិនស្លាប់ដូចបំណងឡើយ ព្រោះបានប្រជាពលរដ្ឋខ្មែរឥស្លាមនេសាទត្រីជួយសង្គ្រោះទាន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋជាអ្នកនេសាទត្រីជនជាតិខ្មែរឥស្លាមបានឲ្យដឹងថា មុនពេលកើតហេតុគាត់កំពុងតែធ្វើការនេសាទត្រីតាមដងទន្លេមេគង្គ ក៏ប្រទះឃើញនារីម្នាក់ខាងលើលោតពីលើស្ពានសម្លាប់ខ្លួន ហើយឃើញក្បាលលិចចុះងើបឡើង គាត់ក៏បានចេញទូកទៅជួយសង្គ្រោះនារីនោះហើយស្រង់នាងឡើងមកលើគោកតែម្តង។
នារីខាងលើមានអាយុ៣០ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនម្នាក់ ស្នាក់នៅស្រុកស្អាង ខេត្តកណ្តាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិមកទទួលយកនារីរងគ្រោះត្រឡប់ទៅផ្ទះវិញផងដែរ៕
មតិយោបល់