Post News Media ព័ត៌មានជាតិ First News៖មួ...

First News៖មួយទៀតហើយ! ក្រឡាប់រថយន្តដឹកស៊ីម៉ង់ត៍ សង្កត់ពីលើកម្មករសំណង់ស្លាប់បុរស២នាក់បងប្អូន និង៥នាក់ទៀតរបួសធ្ងន់ស្រាល

បាត់ដំបង: យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតហើយ បានកើតឡើង បន្ទាប់ពីរថយន្តធន់ធំ ជាប្រភេទរថយន្តដឹកស៊ីម៉ង់រួមដំណើរដោយមនុស្សចំនួន៧នាក់លើរថយន្ត ជិះចុះចំណោត បណ្តាលឲ្យក្រឡាប់ដាច់កង់ ខូចខាតមើលលែងយល់ទៅហើយ រហូតបណ្តាលឲ្យបុរស២នាក់បងប្អូនត្រូវស៊ីម៉ង់ត៍សង្កត់ពីលើស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ចំណែកមនុស្ស៥នាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង ប្រហែលម៉ោង៤ព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខវត្តភ្នំព្រឹក ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕