ព័ត៌មានជាតិ

ជន​ស៊ីវិល​ប្រមាណ​ជាង ១៧.០០០ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ក្នុង​ឆ្នាំ ២០១៤ កន្លងទៅនេះ​​​​

​តួលេខ​ជន​ស៊ីវិល​បាត់បង់​ជីវិត​ដោយសារ​ភ្លើងសង្គ្រាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ មាន ការកើនឡើង​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ ២០១៤ កន្លងទៅ ក្រោយពេល​ដែល​ពួក​ឧទ្ទាម ជ្រុលនិយម​រដ្ឋ​ឥស្លាម IS កំពុង​ពង្រីក​អំណាច​របស់​ខ្លួន​នៅលើ​ទឹកដី​រដ្ឋ​មួយ​នេះ ។​
​យោងតាម​ប្រភព​ពី​ក្រុម​អង្កេត​ការ​ឯករាជ្យ ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អ​ង់ គ្លេស​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់ បានបង្ហាញ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ អោយដឹងថា នៅក្នុង​ឆ្នាំ ២០១៤ កន្លងទៅនេះ មាន​មនុស្ស​ប្រមាណ ១៧.០៤៩ នាក់​បាន​ស្លាប់ ក្នុងនោះ​រួមមាន​៖ ជន​ស៊ីវិល ៤.៣២៥ នាក់​ត្រូវបាន​សម្លាប់​ដោយ ក្រុម​សកម្មជន​រដ្ឋ​ឥស្លាម នា​អំឡុង​ព្រឹត្តិ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក និង ប្រដាប់អាវុធ ។​
​សូមបញ្ជាក់​ថា តួលេខ​ជនរងគ្រោះ​បាត់បង់​ជីវិត​សរុប​ខាងលើនេះ មានការ​កើន ឡើង​ប្រមាណ ៧.៣០៣ នាក់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៣ ចាប់តាំំងពី​កង កម្លាំងយោធា​សហរដ្ឋអាមេរិក ត្រូវបាន​ដកចេញ​ពី​ទឹកដី​ប្រទេស​មួយ​នេះ​កាលពី ឆ្នាំ ២០១១ កន្លងមក ៕​
iraq-civilian-death-toll.si

មតិយោបល់