សៀមរាបៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបជាបន្តបន្ទាប់ ករណីឆក់កាបូប ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ធ្វើទ្បើងនៅចន្លោះថ្ងៃទី៨-៩ខែមិថុនា ក្នុងភូមិសាស្ត្រក្រុងសៀមរាប។
ជនសង្ស័យទាំង៣នាក់៖
១.ឈ្មោះ សាំង គឹមហោ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប(អ្នកបើកម៉ូតូ)
២.ឈ្មោះ យី សំផុន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប(អ្នកលូកឆក់)
៣.ឈ្មោះ ជា លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប(អ្នកយកទូរសព្ទលក់)។
ជនរងគ្រោះ បានជិះម៉ូតូដោយដៃកំពុងកាន់ទូរស័ព្ទម៉ាកអាយហ្វូនសេវេនផ្លាស់ ពណ៌ផ្កាឈូក មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យទាំង៣ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរសព្ទជនរងគ្រោះគេចខ្លួន កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី ។
ចំណែកជនសង្ស័យ២នាក់ទៀត៖១.ឈ្មោះ ផលភឿនសុថានិត ភេទប្រុស ឆ្នាំកំណើត២០០៤ ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ស្រុកកំណើតខេត្តបាត់ដំបង (មានសារធាតុញៀន)។
២.ឈ្មោះ សេក កុម្ភៈ ភេទប្រុស ឆ្នាំកំណើត២០០៥ ស្រុកកំណើត/ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (មានសារធាតុញៀន)។
សូមបញ្ជាក់៖ ករណីនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទាក់ទងទៅលោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប ដើម្បីចង់បានព័ត៌មានលម្អិត ប៉ុន្តែលោកមិនបានលើទូរស័ព្ទរបស់អ្នកកាសែតទេ៕






មតិយោបល់