ព័ត៌មានជាតិ

ក្មេងទំនើង៣នាក់ ច្នៃម៉ូតូដាក់បំពង់ស៊ីម៉ាំងឭខ្លាំង ត្រូវអាវុធហត្ថឃាត់ខ្លួន!

ប៉ៃលិនៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ បានធ្វើការឃាត់ខ្លួនក្មេងទំនើបចំនួន៣នាក់ ដែលបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

យុវជនទាំង៣នាក់ខាងលើនេះ ទី១ឈ្មោះ នួន ប៊ុនធឿន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ទី២ឈ្មោះ សាន សៅលិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងទី៣ឈ្មោះ ភ័ក្ក ឆវ័ន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ការឃាត់ខ្លួននេះគឺធ្វើឡើងក្រោយពីក្មេងទំនើងទាំង៣នាក់នេះ តែងតែបង្កភាពអសន្តិសុខដល់សង្គម និងបានកែច្នៃម៉ូតូដាក់បំពង់ស៊ីម៉ាំងឭសំឡេងខ្លាំង ដែលធ្វើឲ្យរំខានដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចឲ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ៕

មតិយោបល់