ព័ត៌មានជាតិ

Update : ក្រឡាប់រថយន្តដឹកស៊ីម៉ង់ត៏ សង្កត់ពីលើ កម្មករសំណង់ស្លាប់បុរស២នាក់បងប្អូន និង៥នាក់ទៀត របួសធ្ងន់ស្រាល

បាត់ដំបង: ភ្នាក់ងារ Post News Media ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថាវេលាម៉ោង ៥ ព្រឹកថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៧​ នៅចំណុចទល់មុខវត្តរតនភ្នំព្រឹក​ ស្ថិតក្នុងភូមិ ថ្នល់បត់ ឃុំ អូររំដួល ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរ​ណ៍ រថយន្តចុះពីលើភ្នំព្រឹក​ បណ្ដាលឲ្យក្រឡាប់ដោយខ្លួនឯងកើតឡើង ១ លើក រថយន្តម៉ាក HYUNDAI (ហ៊ីយ៉ាន់ដាយ) ពាក់ស្លាកលេខ 3B-6063 ដឹកសីុម៉ងត៏ពេញរថយន្ត​ ចេញពីស្រុក សំពៅលូន ទិសដៅមកស្រុក ភ្នំព្រឹក​ មកដល់ចំណុចកើតហេតុខាងលើ​ រថយន្តចុះភ្នំដាច់កង់ ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់ជនរងគ្រោះចំនួន ២ នាក់ ក្នុងនោះជនរងគ្រោះទី១ ឈ្មោះ​ រិន​ ភារម្យ​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ស្នាក់នៅភូមិ ស្នាកណ្តាល​ ឃុំ ដួនទៃ​ ស្រុក ពញ្ញាក្រែក​ ខេត្ត ត្បួង​ឃ្មុំ​ (ស្លាប់) ជនរងគ្រោះទី២ ឈ្មោះ​ អិុន​ ប៊ុនណាត​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ ស្នាក់នៅភូមិ បឹងក្រឡុក​ ឃុំ បឹងប្រាំ​ ស្រុក បវេល​ ខេត្ត បាត់ដំបង​ (ស្លាប់) របួសធ្ងន់ចំនួន ២ នាក់ និងរបួសស្រាលចំនួន ៣ នាក់​ (មិនទាន់ស្គាល់អត្តញ្ញាណ​ និងទីលំនៅ)​ ៕

មតិយោបល់