ព័ត៌មានជាតិ

ប៉ិនខាងដើរលួចពេលរាត្រី ត្រូវកម្មករសំណង់តាមទាន់វាយអន់ចង់អញ្ចឹង!

ភ្នំពេញ: ជនសង្ស័យម្នាក់ ជាមុខសញ្ញាដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលយប់ ត្រូវបានកម្មករសំណង់ ចាប់ជាប់វាយទ្រោមខ្លួន ខណ:ជនសង្ស័យខាងរូបនេះដើរចូលក្នុងការដ្ឋានឡើងទៅជាន់លើ បម្រុងធ្វើសកម្មភាពលួច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទី យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសាងសង់ផ្ទះមួយកន្លែងនៅផ្លូវ១៩៧២កែងផ្លូវ១០០៧ ស្ថិតពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ ហើយនោះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ភ្នំពេញថ្មី សាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់