ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ប៉ះម៉ូតូធ្លាក់ទៅចំណែកផ្លូវម្ខាង បុរសម្នាក់របួសធ្ងន់!

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បានបើកទៅប៉ះជាមួយនឹងម៉ូតូសេ១២៥ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើវិថីឯករាជ្យ ម្តុំអន្លង់ក្រពើ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ហេតុការណ៍នេះបានបណ្ដាលឲ្យអ្នកបើកម៉ូតូម្នាក់ រងរបួសបាក់ជើងឆ្វេង បានគេបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់