ព័ត៌មានជាតិ

ស៊យណាស់! ឡើងផ្ទះគេបំណងលួច ម្ចាស់គេទាន់ចាប់ឲ្យសមត្ថកិច្ច!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ឡើងបើកទ្វារផ្ទះប្រជាពលរដ្ឋ បំណងលួចទ្រព្យសម្បត្តិតែត្រូវម្ចាស់ផ្ទះគេតាមទាន់ ចាប់បានប្រគល់ឲ្យសមត្ថកិច្ចដើម្បីសួរនាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទី យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ អ៊ុក ឆើត ភេទប្រុស អាយុ២៦ស្នាក់នៅសង្កាត់បឹងសាឡាង មានមុខរបរមិនពិតប្រាកដ។

តាមសម្ដីម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺផ្ទះរបស់គាត់បានផ្ទុបទ្វារដោយមិនបានចាក់គន្លឹះនោះទេ និងមានក្មួយស្រីនៅក្នុងផ្ទះ ពេលនោះស្រាប់តែជនសង្ស័យបានដើរមករុញទ្វារផ្ទះបំណងចូលលួចទ្រព្យសម្បត្តិតែត្រូវក្មួយស្រីដែលនៅដែលនៅក្នុងផ្ទះឃើញក៏ស្រែកផ្អើលឆោឡោអ្នកជិតខាងចាប់បានតែម្ដង។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចនិងនាំខ្លួនជនសង្ស័យមកប៉ុស្ដិ៍រដ្ឋបាលនគរបាលផ្សារដើមគរ ដើម្បីសួរនាំ និងទទួលពាក្យបណ្តឹងពីជនរងគ្រោះដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

មតិយោបល់