កំពង់ឆ្នាំងៈ កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាល នៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន ២លើក ក្នុងភូមិសាស្ត្រក្រុង ដោយបានត្រួតពិនិត្យលើមធ្យោបាយឆ្លងកាត់ម៉ូតូចំនួន ៧៩គ្រឿង។
ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីយកអាវុធតាមខ្លួន ដកហូតវត្ថុតាង៖ ដាវ ១ដើម ជំពាមកៅស៊ូ ១ ម៉ូតូ ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់