ព័ត៌មានជាតិ

បុរសម្នាក់ស្ទុះចេញពីលើម៉ូតូក្មួយលោតពីលើបង្កាន់ដៃស្ពានអ្នកលឿង (ត្សឹបាសា) ផ្អើលអ្នកដំណើរ !

កណ្តាល: ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលបានឲ្យដឹងថា កាលពីវេលាម៉ោង ៣ និង ២០ នាទីរសៀល ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចលើស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ស្ថិតក្នុងភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុក លើកដែក ខេត្ត កណ្តាល ។

ប្រភពដដែលបន្តថា ជនរងគ្រោះដែលលោតសម្លាប់ខ្លួនមានឈ្មោះ ទាវ សុ ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅស្រុកស្រែអំបិល ខេត្តកោះកុង មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ទាវ សុ បានជិះម៉ូតូមកពីភ្នំពេញជាមួយក្មួយប្រុសឈ្មោះ សង់ រិទ្ធី ទៅលេងស្រុកកំណើតនៅកំពង់ត្របែក ពេលជិះម៉ូតូតាមផ្លូវ រហូតមកដល់លើស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ក៏ឈប់ម៉ូតូនៅលើស្ពានស្រាប់តែជនរងគ្រោះបានចុះពីលើម៉ូតូដើរឡើងលើបង្កាន់ដៃស្ពានរួចលោតចុះទៅក្នុងទឹកបាត់តែម្តងទៅ ។

ក្រោយពេលកើតហេតុភ្លាមៗនោះ ក្មួយរបស់ជនរងគ្រោះក៏បានទូរសព្ទទៅប្រាប់ក្រុមគ្រួសារ ហើយក្នុងពេលនេះដែរក្រុមគ្រួសារសាច់ញាតិកំពុង
រកជួលអ្នកមុជទឹកដើម្បីស្វែងរកសាកសពជនរងគ្រោះ ៕

មតិយោបល់