ព័ត៌មានជាតិ

Update : ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ ក្នុងនោះមានកុមារីម្នាក់

បាត់ដំបង: ភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ៩ និង ៤០ នាទីព្រឹក នៅលើផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្រុមទី ៦ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់និងស្រាល៣នាក់ ស្លាប់ម្នាក់ ។

ប្រភពដដែលបន្តថា ម៉ូតូជនរងគញរោះម៉ាក ទ្រីមសង់ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1W-6384 អ្នកបើកបរឈ្មោះ រើន ស្រីនួន ភេទស្រី អាយុ ៤០ ឆ្នាំ ស្នាក់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ រើន វិន ភេទស្រី អាយុ ៣៩ ឆ្នាំរស់នៅភូមិប៉ោយសំរោង ស្រុកថ្មគោល ខេត្តបាត់ដំបង ( ស្លាប់ ) និងម្នាក់ទៀតត្រូវជាកូននាក់ស្លាប់ឈ្មោះ ព្រឿន បូទុម ភេទស្រី អាយុ ៧ ឆ្នាំរងរបួសធ្ងន់ ។ រីឯរថយន្តម៉ាក ៩៣ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-0886 មានអ្នកបើកបរឈ្មោះ ហៃ វី ភេទប្រុស អាយុ ៣៦ ឆ្នាំ ស្នាក់នៅភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង រងរបួសស្រាល ។

មុនពេលកើតហេតុ ម៉ូតូបើកបរពីរទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ពេលធ្វើដំណើរដល់ចំនុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ បណ្ដាលឲ្យរថយន្តបុកស្លាប់ នៅនឹងកន្លែងកើតហេតុតែម្ដង ។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ ចំនែករថយន្តម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់