កណ្តាល: ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលបានឲ្យដឹងថា កាលពីវេលាម៉ោង ២ និង ៤០ នាទី ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុច ភូមិ សិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្ដាល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យករណីជួញដូរគ្រឿងញៀនម្នាក់ មានឈ្មោះ ប៉េង សុភា ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ សិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖
១/ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ០៦ កញ្ចប់តូច
២/ឧបករណ៍សម្រាប់វុិចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀននៅចំណុចបន្ទប់ជួលរបស់ឈ្មោះ ប៉េង សុភា ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ ដោយទទួលបានបទបញ្ជាពី ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលពីលោកស្នងការរង ទទួលផែនប្រឆាំងបទល្មើស និងទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតអោយធ្វើការឆែកឆេររកវត្ថុតាង មានការដឹកនាំផ្ទាល់ ដោយលោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ធ្វើការត្រួតពិនិត្យ ឆែកឆេរ បន្ទប់ជួលរបស់ឈ្មោះ ប៉េង សុភា បានរកឃើញ ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន ៦ កញ្ចប់តូច ឧបករណ៍សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ប៉េង សុភា បានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀន ចំនួន ៦ កញ្ចប់តូច ពីឈ្មោះ សាំង រដ្ឋនា ហៅ ថន ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ភូមិ សិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល ចំនួន ១០០០០០៛ (ដប់មុឺនរៀល) ដើម្បីចែកចាយ និង ប្រើប្រាស់ ពិតប្រាកដមែន ។
នៅវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងែខែដដែលលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល បានអនុញាត្តិឲ្យធ្វើការឃាត់ខ្លួនឈ្មោះ ប៉េង សុភា នៅភូមិ សិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
បន្ទាប់មកសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងអនុវត្តន៍ តាមនីតិវិធី ៕




មតិយោបល់