ភ្នំពេញៈ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានជិះម៉ូតូមួយគ្រឿងមកលោតទឹកបញ្ចប់ជីវិតពីលើស្ពាលជ្រោយចង្វារថ្មីត្រូវបានអ្នកនេសាទត្រីនៅក្រោមស្ពានជួយសង្គ្រោះទាន់ពេលស្រង់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារសួរនាំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅកណ្តាលស្ពានជ្រោយចង្វារថ្មី ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បុរសមានវិបត្តិខាងលើឈ្មោះ លឹម សម្បត្តិ អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៧អា ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញជិះម៉ូតូមួយគ្រឿងម៉ាកTODAYពណ៌ខៀវចាស់ស្លាកលេខភ្នំពេញ1CJ 3086។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសខាងលើជិះម៉ូតូតាមផ្លូវជាតិលេខ៦អាពីកើតទៅលិចឡើងស្ពាន់ជ្រោយចង្វារបានពាក់កណ្តាលស្ពានឈប់ម៉ូតូលោតទំលាក់ពីលើស្ពានតែម្តងតែសំណាងល្អបានអ្នកនេសាទជនជាតិខ្មែឥស្លាមដែលកំពុងជិះទូកខាងក្រោមស្ពានបានជួយស្រង់ពីទឹកទាន់ពេលវេមិនបណ្តាលឱ្យបរសខាងលើបានបង់ជីវិតនោះទេ។
ក្រោយមកក៏បានប្រគល់ជនរងគ្រោះទៅឱ្យសម្ថកិច្ចប៉ុស្តិ៍នគរបាលជ្រោយចង្វារធ្វើការសាកសួររកមូលហេតុនិងទាក់ទងក្រុមគ្រួសារឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់