ព័ត៌មានកីឡា

Valencia ត្រូវការឈ្នះដាច់ខាត ដើម្បីបន្តយុទ្ធនាការ Laliga នៅរដូវកាលក្រោយ

ក្រុមជើងខ្លាំង Valencia ត្រូវការឈ្នះក្រុម Celta Vigo យប់នេះ ដើម្បីក្តីស្រមៃលេងនៅក្នុងលីគកំពូលរបស់អេស្ប៉ាញនៅរដូវកាលក្រោយ បន្ទាប់ពីការចាប់ផ្តើមមិនបានល្អ នៅក្នុងរដូវកាលនេះ។

ក្រុមជើងខ្លាំង Valencia ហាក់ដូចជាមិនសូវជាជោគជ័យសោះ នៅក្នុងរដូវកាលថ្មី ២០១៦-២០១៧ នេះ បន្ទាប់ពីការលេងមិនបានល្អ ចាប់តាំងពីបើករដូវកាល រហូតមកទល់នឹងការប្រកួតជិតចុងបញ្ចប់ នៃពានរង្វាន់ Laliga របស់ប្រទេសអេស្ប៉ាញ។ ថ្វីបើការប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះ Valencia បានបង្ហាញនូវទម្រង់លេងយ៉ាងល្អ តែក្រុមមួយនេះ នៅមិនទាន់ទទួលបានកៅអីសុវត្ថិភាព សម្រាប់ការបន្តលេងនៅក្នុងលីគកំពូលរបស់អេស្ប៉ាញឡើយ ព្រោះពួកគេមានពិន្ទុប្រកៀកប្រកិត ក្នុងតំបន់គ្រោះថ្នាក់នៅឡើយ។

យ៉ាងណាវិញនោះដែរ នៅក្នុងរាត្រីនេះ វេលាម៉ោង ២ និង៣០ នាទីរំលងអាធ្រាត្រ ក្រុមអតីតជើងខ្លាំងមួយនេះ នឹងត្រូវទទួលក្រុមដែលកំពុងតែល្អ Celta Vigo ដើម្បីឲ្យរួចផុតពីតំបន់កាត់ចោល។ មកទល់ពេលនេះ Valencia ហាក់មិនទាន់ទទួលបានកៅអីសុវត្ថិភាពនៅឡើយទេ ព្រោះពួកគេមានពិន្ទុលើសត្រឹម ៤ពិន្ទុប៉ុណ្ណោះ ពីតំបន់កាត់ចោល ដែលជាហេតុនាំឲ្យពួកគេ ត្រូវបន្តពង្រឹងការប្រកួតបន្តទៀត បើពួកគេចង់បន្តនៅលីគកំពូលនារដូវកាលក្រោយ។

Celta Vigo ត្រូវការពិន្ទុដើម្បីប្រជែងយកការប្រកួតក្រមខ័ណ្ឌនៅអឺរ៉ុប ចំនែកឯ Valencia ត្រូវការត្រឹមបន្តការប្រកួត នៅលីគកំពូលប៉ុណ្ណោះ។ នៅក្នុងយប់នេះ Valencia នឹងមិនបណ្តោយឲ្យឱកាសរបស់ពួកគេ ត្រូវបាត់បង់ឡើយ ដោយអតីតក្រុមជើងខ្លាំងមួយនេះ នឹងយកឈ្នះក្រុម Celta Vigo នៅក្នុងយប់នេះ៕

មតិយោបល់