ព័ត៌មានជាតិ

ប្រហែលជាទំនេរ មិនចង់ដេកផ្ទះហើយ ទើបវាយគ្នារហូតទាល់តែដេរ ១២ថ្នេរ

ភ្នំពេញ: កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣ ករណីហិង្សាដោយចេតនា(វាយតប់គ្មាទៅវិញទៅមកឲ្យរបួស) នៅចំណុចក្នុងដីឡូតិ៍ទំនេរ ផ្លូវ១៩៩៥ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ៣នាក់៖
ភាគីទី១ មានគ្នាម្នាក់ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៩៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ របួសបែកលើថ្ងាស់ (គ្មានសរធាតុញៀន) បានធ្វើសកម្មភាពវាយតប់គ្នាជាមួយភាគីទី២ មានគ្នាចំនួន០២នាក់រួមមាន៖ ១-ឈ្មោះ សួន សុភក្ត្រ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបោកអ៊ុត ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៩៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ។
២-ឈ្មោះ មើញ សុខគីម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៩៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ របួសលើចង្ការដេរ១២ថ្នេរ (គ្មានសារធាតុញៀន) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់