ស្ទឹងត្រែងៈ លោកអធិការស្រុកសៀមប៉ាងបានប្រាប់Post Newsថា មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីបងប្អូនថ្លៃ បាននាំគ្នាផឹកស៊ី លុះស្រវឹងរៀងខ្លួន ក៏ផ្ទុះហិង្សាវាយប្អូនថ្លៃបែកក្បាលហូរឈាមជោគខ្លួនតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកអធិការស្រុកសៀមប៉ាងបានបន្តទៀតថា ជនបង្កដែលវាយទៅលើប្អូនថ្លៃ បណ្តាលឲ្យបែកក្បាលខាងលើនោះមានឈ្មោះ បេ លុយ ភេទប្រុស អាយុ៣៨ឆ្នាំ (ជាបងថ្លៃ) ចំណែកជនរងគ្រោះដែលរងរបួសបែកក្បាល មានឈ្មោះ យឿ អ៊ុយ ភេទប្រុស អាយុ២២ឆ្នាំ រងរបួសបែកក្បាល ។ អ្នកទាំង២នាក់ស្នាក់នៅភូមិកើតហេតុខាងលើ។
ក្រោយពីកើតហេតុហើយនោះ ជនរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមណ្ឌលសុខភាពស្រុកសៀមប៉ាង ផងដែរ៕
មតិយោបល់