ព័ត៌មានជាតិ

អ្នកដោះមីន នៅអង្គការហេឡូត្រាស់ រាវមីនឃើញហើយជីកយកចំមីនផ្ទុះ របួសធ្ងន់

ពោធិ៍សាត់ : បុរសជាអ្នក ដោះមីន របស់ អង្គការហេឡូត្រាស់ បានទទួលរងរបួសធ្ងន់ បន្ទាប់ពី គ្រាប់មីនប្រភេទ TMN (ស្មាច់) បានផ្ទុះកាលពីម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចទល់មុខមណ្ឌលសុខភាពឃុំថ្មដា ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផែន ណារ័ត្ន អាយុ៣៦ឆ្នាំ ជាអ្នកដោះមីននៅអង្គការហេឡូត្រាស់ រស់នៅភូមិកែវសុវ៉ាន់ ឃុំបន្ទាយដី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានរងរបួសចំដើមទ្រូងនិងដៃឆ្វេង មូលហេតុពេលរាវមីនឃើញហើយជីកយកចំមីនផ្ទុះតែម្តង។ ជនរងគ្រោះត្រូវក្រុមការងារបញ្ជូនទៅមន្ទីពេទ្យប្រទេសថៃហើយ៕

Danger_28_04_16_01 Danger_28_04_16_02 Danger_28_04_16_03 Danger_28_04_16_04

មតិយោបល់