ភ្នំពេញ:សេចក្តីប្រកាសពត៍មាន របស់អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង និងដឹកនាំប្រតិភូចូលរួមសន្និសីទ និងកិច្ចប្រជុំទូទៅលើកទី៩ នៃសមាគមអន្តរជាតិនៃអាជ្ញាធរប្រឆាំងអំពើពុករលួយ នៅទីក្រុង ទៀនជីន សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។
សេចក្តីប្រកាសពត៍មាន បានបញ្ជាក់ថា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងដឹកនាំប្រតិភូមួយក្រុម ទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៩ នៃសមាគមអន្តរជាតិនៃអាជ្ញាធរប្រឆាំងអំពើពុករលួយ នៅទីក្រុងទៀនជីន សាធារណរដ្ឋប្រជាមានិតចិន មានលោក បញ្ហា អ៊ន និងលោក កេ វជិរាវុធ (មន្ត្រីនាយកដ្ឋានគតិយុត្ថ ពាក្យប្តឹង និងអន្តរជាតិ)។
កិច្ចប្រជុំទូទៅលើកទី៩ នៃសមាគមអន្តរជាតិនៃអាជ្ញាធរប្រឆាំងអំពើពុករលួយ នៅទីក្រុង ទៀនជីន សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១០-១៣ ឧសភា ឆ្នាំ២០១៦ ក្រោម ប្រធានបទ «បទពិសោធន៍ និងការរៀបចំមាគ៌ាឆ្ពោះទៅមុខ»។
ព្រឹត្តិការណ៍នេះគឺជាវេទិកា ផ្ដល់ឱកាសដ៏ល្អ សម្រាប់ប្រតិភូប្រឆាំងអំពើពុករលួយ និងអ្នកជំនាញមកពីបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ដើម្បីចែលរំលែកនូវព័ត៌មាន និងចំណេះដឹង ក៏ដូចជាវឌ្ឍនភាព និងជោគជ័យថ្មីៗ ក្នុងការប្រឆាំងអំពើពុករលួយ៕
មតិយោបល់