ព័ត៌មានជាតិ

ប្លន់ព្រហ្មចារីនាងក្រមុំម្នាក់បានសម្រេច ខណៈដឹកគោទៅឲ្យផឹកទឹក

ពោធិ៍សាត់ៈ យុវជនបានធ្វើសកម្មភាពចាប់រំលោភនាងក្រមុំម្នាក់ ទាំងកម្រោលនៅក្រោមដើមស្វាយចន្ទីររហូតបានសម្រេចបំណង ខណៈដែលនាងដឹកគោយកទៅឲ្យផឹកទឹកអណ្ដូងខាងក្រោយផ្ទះ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមដើមស្វាយចន្ទីរក្បែអណ្ដូងទឹកខាងក្រោយផ្ទះរបស់ជនសង្ស័យស្ថិតក្នុងភូមិជ្រណង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាត់ វិរៈ អាយុ ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ចំណែកនារីរងគ្រោះមានឈ្មោះ ទ សភ អាយុ ២០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។

នគរបាលបានបញ្ជាក់ថា កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យនេះ គឺយោងតាមបណ្តឹងរបស់នារីរងគ្រោះនឹងគ្រួសារ។ នៅក្នុងពាក្យបណ្ដឹងនារីរងគ្រោះបានរៀបរាប់ថា ពេលវេលាម៉ោងខាងលើ នាងបានដឹកសត្វគោយកទៅឲ្យផឹកទឹកអណ្ដូងខាងក្រោយផ្ទះរបស់ជនសង្ស័យដូចសព្វដង គ្រានោះក៏ស្រាប់តែជនសង្ស័យបានដើរសំដៅទៅខ្ចីយោងដងទឹកងូតនៅចំណុចកើតហេតុ នៅពេលជនសង្ស័យងូតទឹករួចក៏បានស្រែកហៅនាងឲ្យទៅយកយោងទឹកមកវិញ ស្រាប់តែជនសង្ស័យបានចាប់នាងផ្តួល នឹងយកដៃផ្ទប់មាត់មិនឲ្យស្រែក នឹងចាប់សម្រាតខោនាងចេញហើយរំលោភទាំងកម្រោលរហូត បានសម្រេចដូចគោលបំណង។

ក្រោយធ្វើសកម្មភាពហើយនាងបានប្រាប់ឪពុកម្តាយឲ្យដឹង បន្ទាប់មកក៏ទៅប្តឹងនគរបាលភ្លាមៗ។ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងសមត្តកិច្ចជំនាញស្រុកបានចុះទៅអន្តរាគម ចាប់ជនសង្ស័យបានភ្លាមៗផងដែរ រួមនឹងប្រមូលវត្ថុតាំងមានខោលីអូប្រឡាក់ឈាម នឹងខោជើងវែង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភនាងពិតមែន។

ករណីខាងលើនេះ នារីរងគ្រោះក៏បានទាមទារសំណងជំងឺចិត្ត៧០០០ដុល្លារ។

ជនសង្ស័យត្រូវនគរបាលកសាងសំណុំបែបបទ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

RAPphoto_2016-05-16_09-51-43

មតិយោបល់