បរទេសៈ តើអ្នកមានដឹងទេថា គ្រប់ផ្នែកទាំងអស់ របស់ផ្លែល្ហុង មិនថាតែ ផ្លែ គ្រាប់ រឹស ដើម ស្លឹក ផ្កា សំបក និងជ័ររបស់វាទេ សុទ្ធសឹងតែមាន អត្ថប្រយោជន៍ល្អ ចំពោះសុខភាព។ ដើម្បីជ្រាបច្បាស់ថា វាមានគុណប្រយោជន៍អ្វីខ្លះ ដល់សុខភាពនោះ សូមអានខាងក្រោមទាំងអស់គ្នា៖
ជួយដល់ការរំលាយអាហារៈ តាមការសិក្សា បានរកឃើញថា ផ្លែល្ហុងទុំមានផ្ចុកនូវជាតិអង់ហ្ស៊ីម ដែលអាចជួយព្យាបាល បញ្ហាមួយចំនួនដូចជា ពោះវៀន ការទល់លាមក រាគ និងជំនួយដល់ការរំលាយអាហារជាដើម។
ការពារជំងឺមហារីកៈ ផ្លែល្ហុងជាប្រភពនៃសារធាតុ lycopene ដែលអាចជួយកាត់បន្ថយ ហានិភ័យនៃជំងឺមហារីកជាច្រើនដូចជា ក្រពេញប្រូស្តាត សួត លំពែង ពោះវៀនធំ រន្ធគូថ បំពង់អាហារ មាត់ សុដន់ ស្បូន និងមហារីកក្រពះផងដែរ។
ជួយដល់សុខភាពភ្នែកៈ ជាតិ Lutein និង zeaxanthin ក្នុងផ្លែល្ហុង អាចជួយការពារ និងជំនួយដល់សុខភាពភ្នែក។
ជំនួយសុខភាពស្បែកៈ តាមសិក្សាមួយ បានឲ្យដឹងថា ស្រ្តីដែលបរិភោគផ្លែល្ហុង អាចជួយការពារស្បែកពីការបំផ្លាញ ដោយពន្លឺព្រះអាទិត្យ និងជួយឲ្យស្បែកមានសុខភាពល្អ។
កាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលៈ សម្រាប់បរុស ការបរិភោគផ្លែល្ហុង អាចជួយបន្ថយកម្រិតហានិភ័យ ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលបាន៕
មតិយោបល់