ព័ត៌មានជាតិ

Louis van Gaal នឹងសិក្សា​ជោគវាសនា​បិសាច​ក្រហម ក្រោយ​ដំណើរ​ទស្សនៈកិច្ច​

​អង់គ្លេស ៖ អ្នក​ចាត់ការ​ទូទៅ​ថ្មី របស់​បិសាច​ក្រហម លោក Louis van Gaal បាន​និយាយថា ក្លិប​បិសាច​ក្រហម នឹង​សិក្សា​ពី​ជោគវាសនា​របស់​ពួកគេ នៅពេល​ដែល​ត្រលប់​មក​ពី ទស្សនៈកិច្ច មុន​រដូវ​កាល​ប្រកួត ពួកគេ​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ ។​

​បុរស​ខ្លាំង​ខាង យុទ្ធសាស្ត្រ​ទីលាន សញ្ជាតិ​ហុ​ល្លង់ បានកំណត់​ជោគវាសនា​របស់​ខ្លួន នៅ Old Traford ដោយ​បង្ហាញ​សមត្ថភាព ដឹកនាំ​ដ៏​ល្អ ឥតខ្ជោះ ក្នុង​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​អាមេរិក និង រក​ចំណុច​ខ្វះខាត ដើម្បី​ស្រោចស្រង់ បិសាច​ក្រហម​ឡើងវិញ ដែល​បញ្ចប់​នៅ​លេខ​រៀង​ទី ៧ ក្នុង​តារាង ក្រោម​ការដឹកនាំ​របស់ David Moyes ។​
​ថ្លែង​នៅក្នុង​កម្មវិធី International Champions Cup នា​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​ចន្ទ លោក​បានឲ្យដឹងថា ” លោក​នឹង​ធ្វើកា​រ​វិនិច្ច័យ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​នេះ ដោយ​ក្នុង​នោះ​ខ្ញុំ​បានឲ្យ​កីឡាករ​ទាំងអ​ស់លេង ដូចនេះ​ខ្ញុំ​ដឹង​ច្រើន ជាង ដែល​ធ្វើ​ពីមុន ” ៕
Louis van Gaal

មតិយោបល់