នៅសប្តាហ៍ចុងក្រោយ ដែលស្ថិតនៅភាគខាងត្បូងនៃអាមេរិក ក្នុងប្រទេសប៉េរ៉ូ ទទួលបានព័ត៌មានអាក្រក់មួយ នៅពេលដែលអ្នកលេងវ័យ ១៨ ឆ្នាំ កីឡាករ Yair Clavijo បានស្លាប់នៅលើទីលាន ដែលជាជំនួបជើងដំបូង ក្នុងក្របខណ្ឌ National League U18 ។មិនយូរប៉ុន្មានបន្ទាប់ពី Clavijo បានដួលលើទីលាន ខាងគ្រូពេទ្យ បានជួយសង្គ្រោះដែរ តែដោយសារតែខ្វះខាតសម្ភារៈ សង្គ្រោះបន្ទាន់ ដែលត្រូវការជាចាំបាច់ ដូច្នេះពួកគេមិនអាចជួយឲ្យអ្នកលេងវ័យក្មេងរួចផុតពីការវាយប្រហារពីរោគបេះដូង ដ៏គួរឲ្យភ័យខ្លាច។
យោងទៅតាមការស្រង់មតិ បានឲ្យដឹងថា Clavijo គឺមានប្រវត្តិកើតជំងឺបេះដូង ដែលរស់នៅជាមួយនឹងគាត់ជាច្រើនឆ្នាំ។បច្ចុប្បន្ននេះដែរ មន្ទីរពាក់ព័ន្ធនឹងប្រទេសប៉េរូ ត្រូវបានបន្ទោសគ្នាទៅវិញ ទៅមក ចំពោះការស្លាប់ដ៏អកុសលនេះ ។ក្រុមការងារគ្រប់គ្រង កីឡាករ Clavijo បាននិយាយថា ភាពមិនប្រក្រតី នៃ ក្រុមព្រឹក្សា វាយកូនហ្គោល គឺជាបុព្វហេតុដ៏ចម្បងមួយ។ ទន្ទឹមនឹងនេះប្រធាននៃគណៈកម្មាសហពន្ធបាល់ទាត់ និង សុខភាពជនជាតិប៉េរូ បានឲ្យដឹងា នៅក្នុងគោលនយោបាយ ធូរលុងក្នុងការត្រួតពិនិត្យសុខភាពរបស់អ្នកលេង គឺជាបញ្ហា ដែលបងណ្តាលឲ្យ កីឡាករ Clavijo ស្លាប់។
ចំណែកអាជ្ញាធរនៅក្នុងប្រទេសប៉េរ៉ូ បានធ្វើការស៊ើបអង្កេត ស្វែររកកំណត់ហេតុ ខុសត្រូវលើភាគីដែលពាក់ព័ន្ធ ។ទោះជាយ៉ាងណា ក៏ដោយ គិតពីហេតុផលសម្រាប់ការស្លាប់ នេះគឺជាការបាត់បង់ និងសោកនាដកម្មមួយក្នុងចំណោម កីឡាករដ៏អស្ចារ្យ បំផុត U18 របស់ប៉េរូ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/peru-5-71a66_zps25684d7e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/peru-2-71a66_zps0b5e0ddd.jpg
ទស្សនាវីដេអូដូចខាងក្រោមនេះ ៖
មតិយោបល់