បាត់ដំបងៈ លោកអធិការស្រុកថ្មគោល បានប្រាប់ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង ថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ទាំងស្រុង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្រុមទី២៣ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មកោល ខេត្តបាត់ដំបង។
លោកអធិការបានបន្តថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង មានឈ្មោះ ចែម ឌីលុច ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ។ មូលហេតុដែលបណ្តាលឲ្យឆាបឆេះមកពីម្ចាស់ផ្ទះអុជធូបមូសដេកទុកចោល ទើបបណ្តាលឲ្យឆេះតែម្តង។
ក្នុងនោះសម្ភារៈដែលខូចខាតមាន ផ្ទះទំហំ៥គុណ៦ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់សង្ក័សី,គ្រែដេក២,ទូរទស្សន៍១គ្រឿង,ខ្សែដៃប្លាទីន១ខ្សែ តម្លៃ៣០០០ដុល្លារ,សៀវភៅគ្រួសារ១,អត្តសញ្ញាណបណ្ណ២សន្លឹក,ខោអាវមួយចំនួនធំ។
សរុបការខូតខាតអស់ទឹកប្រាក់ប្រហែល៥០០០ដុល្លារ៕
មតិយោបល់