ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជាក់ថា លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង មានលុយ ៧.២លានដុល្លារ មានមាសគីឡូ៣៣៩ តម្លឹង ស្នើនឹង១២ .៧៤ គីឡូក្រាម ។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ទៀតថា នៅវេលាម៉ោង៣ និង០០នាទី រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០១៦ នេះ អង្គភាពប្រឆាំងអំពើពុករលួយធ្វើសន្និសីទកាសែត ពាក់ព័ន្ធ ការចាប់ខ្លួន លោក ស៊ុត ឌីណា ។
នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូន លោក ស៊ុត ឌីណា មកកាន់សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃនេះ ដើម្បីបន្តសាកសួរអំពី ការប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីសាកសួរនៅ ACU អស់រយៈពេល៤ថ្ងៃ។
សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង មកសាកសួរជាលើកទី២។
ប្រធាន ACU បានបន្ថែមថា មុននឹងឃាត់ខ្លួននោះ ACU បានរកឃើញតម្រុយជាច្រើន ក្នុងនោះមានព័ត៌មានដែលផ្សាយទៅលើ Facebook អំពីភាពមិនប្រក្រតី របស់លោក ឌីណា ពាក្យប្តឹងពីក្រសួងការបរទេសទាំងនៅភ្នំពេញ និងកូរ៉េខាងត្បូង ហើយ ACU ក៏ធ្លាប់បានបញ្ជូនមនុស្ស៦នាក់ ទៅប្រមូលព័ត៌មាននៅកូរ៉េផងដែរ៕
ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់