កំពតៈ ព្រះសង្ឃចំនួន៥អង្គ ឆាន់កាហ្វេពេលយប់ បណ្តាលឲ្យពុលរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ និង៥នាទីយប់ ថ្ងៃទី១១ កក្កដានេះ ក្នុងទីអារាមមួយកន្លែង នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។
បើតាមលោកអនុសេនីយ៍ឯក ឈុន ឈឿន នាយផ្នែកសេនាធិការស្រុកទឹកឈូ បានឲ្យដឹងថា ព្រះសង្ឃទាំង៥អង្គ ដែលពុលកាហ្វេខាងលើ ជាព្រះសង្ឃ
គង់នៅវត្តស្នំប្រាំពីរ និងមានព្រះនាមដូចជា ភិក្ខុ ហ៊ុន ភ័ក្រ ,ភុក្ខុ យិន ហ៊ាន
,ភិក្ខុ ពេទ្យ រ៉ាក់ ,ភិក្ខុ យិន សុខ និង ភិក្ខុ សាន់ សំណាង។
មុនពេលកើតហេតុ លោកនេនទាំង៥អង្គ បានដាំទឹកឆុងកាហ្វេឆាន់នៅពេលយប់ តែមិនដឹងថាឆុងខុសបច្ចេកទេស ឬ កាហ្វេហួសកាលបរិច្ឆេតនោះទេ ពេលឆាន់ហើយស្រាប់តែ ក្អួត ចង្អោរ ចុក គ្រប់អង្គតែម្តង។
បច្ចុប្បន្នព្រះសង្ឃទាំង៥អង្គកំពុង សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕
មតិយោបល់