ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនវ័យ១៨ឆ្នាំ២នាក់ទៀតហើយ ! ករណីជួញដូរគ្រឿងញឿនខុសច្បាប់

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា កាលពីវេលាម៉ោង ៤ និង ២៥ នាទីល្ងាច ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៧ ក្រោយពីបានបើកការស្រាវជ្រាវរួច កម្លាំងជំនាញផ្នែកគ្រឿងញៀនខណ្ឌ និងប៉ុស្តិ៍ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំនុចផ្លូវបេតុង ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ដែលជនសង្ស័យទី ១ មានឈ្មោះ ការីម រ៉ូហ្វាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦០៥ ផ្លូវលំ ក្រុម៣ សង្កាត់ច្រាំងចំរេះទី២ (អ្នកជួញដូរ) រីឯជនសង្ស័យទី ២ មានឈ្មោះ ស្លៃម៉ាន់ ហ្វាហ្សី ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៣១៣១ ក្រុម៨ សង្កាត់ច្រាំងចំរេះទី២ (អ្នកជួញដូរ) សម្ភារ:ដកហូតរួមមាន ៖
១/ក្រាមពណ៌សថ្លាចំនួន ២ កញ្្ជប់ធំ
២/ទូរសព្ទ័ដៃ ២ គ្រឿង
៣/ម៉ូតូC110 ១ គ្រឿងស្លាកលេខ 2J-0093 ក.ច ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាន កំពុងសាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

មតិយោបល់