ព័ត៌មានជាតិ

សិស្សវិទ្យាល័យ ស្វាយលើ ៥នាក់ដួលសន្លប់ដោយមិនដឹងមូលហេតុ

សៀមរាប: នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ នៅវេលាម៉ោង៩និង៣០នាទីព្រឹកមានករណីសិស្សសាលាដួលសន្លប់នៅវិទ្យាល័យ ស្វាយលើ ស្ថិតក្នុងភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ចំនួន០៥នាក់ ជាស្រី ទី
១./ឈ្មោះ ណន រដ្ឋា ភេទស្រី អាយុ១៥ឆ្នាំ ភូមិតាពេញ ឃុំខ្នងភ្នំ ថ្នាក់ទី៩(ក)
២/.ឈ្មោះ ឈូក ស្រីមុំ ភេទស្រី អាយុ១៦ឆ្នាំនៅ ភូមិអន្លង់ធំ ឃុំខ្នងភ្នំថ្នាក់ទី១០(ខ)
៣/.ឈ្មោះ ឈូក កញ្ញា ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ថ្នាក់ទី១០(ខ)
៤/.ឈ្មោះ ឈឿន ពីយ៉ា ភេទស្រី អាយុ១៣ឆ្នាំ រៀននៅថ្នាក់ទី០៧(ក)
ទីលំនៅភូមិជប់ក្រោម ឃុំស្វាយលើ
៥/.ឈ្មោះ រុំ ស្រីណាក់ ភេទស្រី អាយុ១៧ឆ្នាំ រៀននៅថ្នាក់ទី១១(ខ)ទីលំនៅភូមិចាន់ហៀរ ឃុំបិងមាលា
ក្នុងហេតុការណ៍ខាងលើមិនទាន់ដឹងមូលហេតុនៅឡើយនោះទេ៕

 

មតិយោបល់