កោះកុង: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង ៣៥ នាទីព្រឹក ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៧ មានករណីប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួនបីគ្រាប់ រូតរះប្រគល់ឲ្យសមត្ថកិច្ច ភ្លាមៗ ។
ប្រភពបន្តទៀតថា ប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ៣ គ្រាប់នោះ មានឈ្មោះ ជា វណ្ណច័ន្ទ ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅ ភូមិគគីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង បានប្រគល់ក្បាលគ្រាប់ចំនួន ៣ គ្រាប់ ប្រភេទ ៨០ មីលីម៉ែត្រ ១ គ្រាប់ និងប្រភេទ ២ គ្រាប់ទៀតមិនស្គាល់ ដែលខ្លួនរើសបាននៅកន្លែងកងពលលេខ ៥ ឈជើងចាស់ ឲ្យទៅសមត្ថកិច្ច ធ្វើអោយមានការភ្ញាក់ផ្អើល ៕
មតិយោបល់