ភ្នំពេញ៖ គេចាត់ទុកថា នេះជាលើកទី១ហើយ ដែលសាលារាជធានីភ្នំពេញ កម្មង់ទិញរថយន្តបោសសំអាតតាមទីតាំងសាធារណៈ ហើយរថយន្តនេះបានមកដល់ភ្នំពេញហើយ ដើម្បីបោសសំអាតនៅក្នុងរាជធានីឲ្យមានបរិស្ថានកាន់តែល្អប្រសើរឡើង ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី សម្រាប់រាជធានីភ្នពេញនៅតែមិនស្អាតដដែល បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេនោះ។ នេះបើតាមការបង្ហាញឲ្យឃើញលើប្រព័ន្ធសង្គម Facebook Page ជាផ្លូវការរបស់លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។
ក្នុងគេហទំព័រនេះបានសរសេរថា “សាកល្បង រថយន្ដបោសសំអាតតាមទីតាំងសាធារណៈដែលទើបមកដល់ សាលារាជធានីភ្នំពេញ មិនរំពឹងថារថយន្ដបោសសំអាតទាំងនេះនឹងអាចជួយសំអាតតាមទីធ្លាសាធារណៈឲ្យបានល្អប្រសើរនោះទេបើគ្មានការចូលរួមពីប្រជាពលរដ្ឋ ប៉ុន្ដែសាលារាជធានីរំពឹងវិញថានៅតាមទីតាំងសាធារណៈទាំងអស់នឹងស្អាត មានសណ្ដាប់ធ្នាប់បើសិនជាប្រជាពលរដ្ឋយល់ដឹងពីបរិស្ថាន ហើយចូលរួមសំអាតជាមួយអាជ្ញាធរ ៕
ព័ត៌មានជាតិ
មតិយោបល់