ភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានគេប្រទះឃើញស្លៀកតែខោអត់អាវដើរឡើងលើស្ពាន ហើយក៏លោតចុះទឹកប្រូងតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើល នាំគ្នាអើតមើលឃើញគាត់ខំប្រវេប្រវា ឡើងមករកច្រាំងវិញ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនេះ បានកើតឡើងកាលពីវរលាម៉ោង១៣ នឹង៣០ នាទី រសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចស្ពានព្រះមុន្នីវង្ស ចាស់ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
មន្ត្រីនគរបាលប្រចាំការនៅគល់ស្ពានបានប្រាប់ភ្នាក់ងារ Post News ថា បុរសដែលលោតទឹកនោះពុំបានស្គាល់អត្តសញ្ញាណនោះទេ ។បុរសនេះ ពេលលោតចុះគាត់ចេះហែលទឹក ប៉ុន្តែទោះយ៉ាងណាក៏សមត្ថកិច្ចប្រចាំការគោលដៅបានចេញទូក ជួយសង្គ្រោះស្រង់មកលើគោកវិញផងដែរ។
តាមប្រភពពីអ្នកដែលទៅឈរមើល បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេឃើញបុរសនេះ មានការឈ្លោះគ្នាជាមួយសង្សារ រហូតដល់មានដោះអាវគ្រវាត់ ចោលហើយក៏ដើរពីលិចទៅកើតមកលើស្ពានព្រះមុន្នីវង្សចាស់ហើយក៏លោតតែម្តង។ ប្រភព បន្តថា បន្ទាប់ពីប៉ូលិសជួយបានដល់លើគោកបុរសនោះក៏រត់គេចខ្លួនបាត់តែម្តងដោយពុំមាននិយាយអ្វីមួយមាត់សោះ។
សមត្ថកិច្ច និយាយថា បុរសលោតទឹកនោះតាមការសន្និដ្ឋានគឺមូលហេតុមកពីគាត់ខឹងសង្សារ៕
មតិយោបល់