ព័ត៌មានជាតិ

យុវជនម្នាក់បានបាត់ខ្លួនពីផ្ទះរយៈពេល ០៣ថ្ងៃ ទើបរកឃើញ

(ភ្នំពេញ)​ ៖​ ក្មេងប្រុសម្នាក់អាយុ​ ១៤ឆ្នាំ​ បានបាត់ខ្លួនពីផ្ទះរយៈពេល​ ០៣ថ្ងៃ​ ហើយក៏ត្រូវបានម្តាយដើររកឃើញនៅក្នុងវត្ត អ៊ុតរាវត្តី ហៅឲ្យត្រឡប់ទៅផ្ទះវិញ​ ក៏ប៉ុន្តែក្មេងប្រុសនោះ​ មិនព្រមទៅជាមួយម្តាយវិញទេ​ ។ ពេលនោះ​ ម្តាយក៏បានទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍​ ។ 
ហេតុការណ៍នេះ​ បានកើតឡើងកាលពីវេលាម៉ោង​ ១០និង​៥៥នាទីព្រឹក​ ថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០១៦​ ដែលស្ថិតនៅចំណុចក្នុងវត្ត អ៊ុតរាវត្តី ផ្លូវជាតិលេខ៥​ ក្រុមទី១០​ ភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឬស្សីកែវ​ ។ 
ក្មេងប្រុសដែលចេញពីផ្ទះនោះមានឈ្មោះ យិន​ សម្បត្តិ ហៅ​ អាជ្រូក ភេទ​ ប្រុស​ អាយុ​ ១៤ឆ្នាំ​ មុខរបរ​ កម្មករដើរធ្វើតាមរោងបុណ្យ​ និងរោងការ​ ។ ចំណែកឯម្តាយមានឈ្មោះ ញ៉ែម សុខឃឿន ភេទ​ ស្រី​ អាយុ

៤៣ឆ្នាំ​ មុខរបរ​ លក់លៀសហាល​ ស្នាក់នៅតាមផ្លូវរថភ្លើង​ ក្រុមទី១០​ ភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ។ 
ស្ត្រីដែលជាម្តាយបានប្រាប់ឲ្យដឹងទៀតថា​ កូនប្រុសរបស់គាត់បានបាត់ពីផ្ទះរយៈពេល​ ០៣ថ្ងៃ​មកហើយដោយរូបគាត់បានដើររកគ្រប់ច្រកល្ហក់ពុំឃើញឡើយ​ ។ ដោយកូនរបស់គាត់បានចេញពីផ្ទះតាំងពីថ្ងៃទី០២​ ខែមេសា​ រហូតដល់ព្រឹកថ្ងៃទី០៥​ ខែមេសា​ ទើបរូបគាត់បានប្រទះឃើញកូនប្រុសរបស់គាត់អង្គុយនៅលើរូបសំណាក់ដែលគេធ្វើតាំងនៅតាមម៉ាត់ស្រះនៅក្នុងវត្តអ៊ុតរាវត្តី​ ដោយមានទឹកមុខសភាពស្រង៉ូតស្រង៉ាត់​ ហើយរូបគាត់បានហៅកូនប្រុសគាត់ឲ្យត្រឡប់ទៅផ្ទះវិញ​ តែរូបគេបាននិយាយថារូបគេមិនចង់ត្រឡប់ទៅផ្ទះវិញនោះទេ​ ។ ដោយសាររូបគេចូលផ្ទះម្តងណា​ ម្តាយតែងតែជេមករូបគេជារាល់ថ្ងៃ​ និងបានធ្វើឲ្យរូបគេមិនចង់ចូលផ្ទះឡើយ​ ។​ 
ក្រោយមកស្ត្រីដែលជាម្តាយបានហៅកូន

ប្រុសឲ្យត្រឡប់ទៅវិញ​ ពេលនោះ​ កូនប្រុសបាននិយាយថា​ រូបគេមិនទៅវិញទេ​ ។ ស្ត្រីដែលជាម្តាយក៏បានប្តឹងសមត្ថលិច្ច

ឲ្យចុះជួយអន្តរាគមន៍​ ពេលនោះ​ គេបានឃើញលោក​ តូច គឹមសុង​ នាយប៉ុស្តិ៍នគរបាលរដ្ឋាបាលឫស្សីកែវ​ បានចុះទៅដល់កន្លែងកើតហេតុ​ ហើយបានធ្វើការស្របសម្រួលឲ្យក្មេងប្រុសនោះត្រឡប់ទៅផ្ទះជាមួយម្តាយរបស់គេវិញទៅ​ ៕​

   
   

មតិយោបល់