ភ្នំពេញៈ តាមសេចក្តីរាយការណ៍មកថា មុននេះបន្តិចមាន ករណីផ្ទុះឡទឹករោងចក្របោះពុម្ពខោអាវ មួយកន្លែង បណ្តាលឲ្យបំណែកឡខាងលើ ផ្ទុះចំបុរសម្នាក់ប៉ើងចេញមកខាងក្រៅ បែកក្បាលស្លាប់យ៉ាងរន្ធត់ និងស្ត្រីម្នាក់ទៀតរងរបួសខ្ទេចជើង និងបែកក្បាលយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវ៣៧១ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កើតហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២ថ្ងៃត្រង់ទី៨ ខែមេសា ឆ្នាំ២០១៧ ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត។ ក្នុងនោះក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
មតិយោបល់