កាលពីចុងសប្ដាហ៍មុន គេបានប្រទេសឃើញគណនី Twitter របស់លោក Tim Cook នាយកប្រតិបត្តិ Apple ស្របពេល Apple ដាក់លក់ iPhone 5S និង iPhone 5C ជាផ្លូវការ។
សម្រាប់មនុស្សសាមញ្ញប្រហែលជាមិនចាប់អារម្មណ៍នោះទេ ប៉ុន្តែវត្តមានរបស់ Cook នៅលើ Twitter ពិតជាបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ព្រោះថានេះជាការឈានជើងចូលប្រើបណ្ដាញសង្គម Twitter ដំបូងរបស់ Cook។
សារដំបូងដែល Cook សរសេរនៅលើ Twitter គឺ “Visited Retail Stores in Polo Alto today.Seeing so many happy customers reminds us of why we do what we do”។ គិតមកត្រឹមថ្ងៃរសៀលថ្ងៃទី២៣ខែកញ្ញានេះ មានអ្នក Followers ចំនួន ២២០.៦៦៤នាក់ ហើយកាលពីថ្ងៃសុក្រ កន្លងទៅ ក្នុងមួយនាទីមានអ្នក Followers ចំនួន ៥០នាក់។
ដំបូងឡើយគេបានសង្ស័យថា នេះប្រហែលជាគណនីក្លែងក្លាយ ប៉ុន្តែនៅពេលនេះ បណ្ដាញ Twitter បានបញ្ជាក់ថា នេះជាគណនីរបស់លោក Tim Cook ពិតមែន។
គួរបញ្ជាក់ផងដែរថា នៅអឺរ៉ុប បណ្ដាញសង្គម Facebook អាចមានគណនីក្លែងក្លាយ ប៉ុន្តែសម្រាប់ Twitter វិញគឺមិនអាចនោះទេ និយាយជារួមគឺមិនអាចមនុស្សម្នាក់លេងគណនីពីរ-បី ឬប្រើឈ្មោះគេផ្សេងដើម្បីលេងនោះទេ៕
មតិយោបល់