ព័ត៌មានជាតិ

គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានឹងពិនិត្យលើសេចក្តីស្នើសុំ លើកអភ័យឯកសិទ្ធសភា

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាបានឲ្យដឹងនៅថ្ងៃទី៣០នេះថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹង បើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ស្អែកនេះ ក្រោមវត្តមានសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

កិច្ចប្រជុំនោះនឹងលើកយកនូវរបៀបវារៈមួយគឺដើម្បី ពិនិត្យលើសេចក្តីស្នើសុំលើក អភ័យឯកសិទ្ធិសភារបស់លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី២ ដែលធ្វើឡើង ដោយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ តាមលិខិតលេខ៧៣១ មហក\១៦ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ៕

គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានឹងពិនិត្យលើសេចក្តីស្នើសុំ លើកអភ័យឯកសិទ្ធសភា

មតិយោបល់