ព័ត៌មានជាតិ

ម៉ូតូMSX ប៉ះគ្នាជាមួយរថយន្តRanger ពីចំហៀងពេញទំហឹង នៅខណ្ឌដូនពេញ

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា កាលពីវេលាម៉ោង ៩ និង ៤៥ នាទីយប់ ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចផ្លូវលេខ១១០ (ផ្លូវព្រះអង្គឌួង) កែងនឹងផ្លូវលេខ១៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយម៉ូតូ MSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FW-7315 ធ្វើដំណើរពីលិចទៅកើត បុកជាមួយរថយន្តម៉ាក Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-1783 ធ្វើដំណើរពីត្បូងទៅជើង ខូចខាតផ្នែកចំហៀង រីឯភាគីខាងម៉ូតូជិះគ្នា២នាក់ម្នាក់បាក់ជើងខាងស្តាំ ម្នាក់ទៀតបែកមុខខ្ទេច ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ៕

មតិយោបល់