ព័ត៌មានជាតិ

អ៊ីរ៉ាក់​រំដោះ​ទីតាំង​ទាំងឡាយ​ពី​ក្រុម អ៊ិស្លាម​បង្កើតរ​ដ្ឋ​ក្នុង​រយៈពេល​៧២ ម៉ោង​ (មានវីដេអូ)

អ៊ីរ៉ាក់​និង​សម្ពន្ធមិត្ដ​បាន​ចាប់ផ្ដើ​ម យុទ្ធនាការ​វាយប្រហារ​កម្ចាត់​ក្រុម​អ៊ិលស្លាម បង្កើត​រដ្ឋ​ដណ្ដើម​ទីក្រុង TiKrit មក​គ្រប់ គ្រង​វិញ ។​សារព័ត៌មាន AFP បាន​ដកស្រង់ សម្ដី​មេដឹកនាំ​កម្លាំង​ក្រុម​ជនជាតិ​ភាគ តិច Badr បានឱ្យដឹងថា យុទ្ធនាការ​វាយ ប្រហារ​នោះ​នឹង​អូសបន្លាយ​មិន​លើស​ពី ៧២​ម៉ោង​នោះ​ឡើយ​ក្នុង​ការរំដោះ​ទីក្រុង TiKrit ពី​ដៃ​ក្រុម​អ៊ិយស្លាម​បង្កើត​រដ្ឋ ។​កម្លាំង​ទាហាន​អ៊ីរ៉ាក់​រួម​ជាមួយ​កម្លាំង ក្រុម​ទា​ហា​កុលសម្ព័ន្ធ​បង្កើត​ទៅ​ជា​កម្លាំង ដ៏​ខ្លាំង​មួយ​ក្នុង​ការបណ្ដេញ​ក្រុម​អ៊ិស្លាម បង្កើត​រដ្ឋ​ដណ្ដើម​ទឹកដី​មក​គ្រប់គ្រង​វិញ​។ កាល​ដណ្ដើម​នោះ​មិនមែន​ជា​រឿង​ងាយ ស្រួល​ឡើយ​ដោយ​ក្រុម IS បាន​ទប់ទល់ ដោយ​បង្កៃ​មីន​គ្រាប់បែក​នៅ​តាម​ច្រក ផ្លូវ​សំខាន់ៗ​ដែល​ទាហាន​អ៊ីរ៉ាក់​វាយ​ចូល​។ ក្រុម IS បាន​លាក់ខ្លួន​ហើយ​ប្រើប្រាស់ កាំភ្លើង​បាញ់រះ​ទៅលើ​ទាហាន​សម្ពន្ធមិត្ដ អ៊ីរ៉ាក់ ។​នៅ​តំបន់​ភាគ​ខាងជើង​ទីក្រុង Tikrit ច្រក​ផ្លូវ​តែមួយគត់​ដែល​ចូល​ទៅ​កាន់ ទីក្រុង​ត្រូវ​ក្រុម IS បង្កៃគ្រាប់​មីន​គ្រប់​ទី កន្លែង ។ ក្រុម​នេះ​ក៏​បាន​លាក់ខ្លួន​នៅលើ ដំបូល​ផ្ទះ​ប្រើ​កាំភ្លើង​បាញ់រះ​ពេល​ក្រុម IS ចូលមក​ដល់​ពួកគេ​នឹង​បាញ់ប្រហារ តែម្ដង ។ កាលពី​២​សប្ដាហ៍​កន្លង​កម្លាំង​ទាហាន អ៊ីរ៉ាក់​ប្រមាណ​៣​ម៉ឺន​នាក់​បាន​ប្ដេជ្ញា​វាយ ប្រហារ​ដណ្ដើម​ទីក្រុង Tikrit មកវិញ ក្រោយពេល​ធ្លាក់ចូល​ដៃ​ក្រុម IS តាំងពី ខែមិថុនា ឆ្នាំ​២០១៤ ។ សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ ថា កម្លាំង​ទាហាន​អ៊ីរ៉ាក់​មាន​សង្ឃឹម ដណ្ដើម​ទីក្រុង​នោះ​មក​វិញ​ដោយសារ តែ​ការប្ដេជ្ញា​របស់​កម្លាំង​ទាហាន​សម្ពន្ធ មិត្ដ​ដឹកនាំ​ដោយ​អ៊ីរ៉ាក់​នោះ ។​ក្នុងការ វាយប្រហារ​នេះ​អ៊ីរ៉ាក់​មិន​បាន​ស្នើ​ដល់ សម្ពន្ធមិត្ដ​វាយប្រហារ​ក្រុម IS ដែល ដឹកនាំ​ដោយ​អាមេរិក​នោះ​ឡើយ ដោយ សារ​តែ​ប្រសិទ្ធភាព​នៃ​ការវាយប្រហារ របស់​អាមេរិក​មាន​តិចតួច​ដោយ​គ្រាន់ តែ​វាយប្រហារ​ពីលើ​ដែនអាកាស​ធ្វើឱ្យ ក្រុម​នេះ​មានឱកាស​រត់គេច​ទៅ​បង្ក​បង្កើត ទីតាំង​ថ្មី ។ កន្លងមក​អ៊ីរ៉ាក់​បាន​បង្ហាញ​ការខឹង សម្បា​ជាមួយ​អាមេរិក​ដោយសារ​តែ​អា មេរិក​បានធ្វើឱ្យ​បែកធ្លាយ​គម្រោ​ង​ការ បរិច្ឆេទ​វាយប្រហារ​ធ្វើឱ្យ​ក្រុម IS មាន ឱកាស​ទប់ទល់​វិញ​៕
f47
ទស្សនា​ឃ្លិបវីដេអូដូចខាងក្រោមនេះ៖

មតិយោបល់